កំពុងដំណើរការ...
ទិញសម្ភារហ្គេម ងាយស្រួល លឿនឆាប់រហ័ស
The Outer Worlds

The Outer Worlds

ទូទាត់ដោយសុវត្ថិភាព
<p class="shop-content--paragraph"ទាញយកហ្គេមពេញ និងលេងហ្គេម The Outer Worlds ក្នុងថ្ងៃនេះ! គ្រាន់តែជ្រើសរើសកំណែហ្គេមដែលអ្នកចូលចិត្ត បញ្ចប់ការបង់ប្រាក់ ហើយទាញយកលេខកូដ ដែលនឹងត្រូវបញ្ជូនភ្លាមៗទៅកាន់អ៊ីមែលរបស់អ្នក។

<p class="shop-content--paragraph"ចុច នៅទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីកំណែនីមួយៗ

ការបង់ប្រាក់យ៉ាងងាយស្រួលដោយប្រើ Pi Pay, Bakong, Wing, Card Payment, Paygo។

The Outer Worlds (ហេ្គមពិភពខាងក្រៅ) គឺជាហ្គេម RPG បែបប្រឌិតវិទ្យាសាស្រ្តលេងដោយអ្នកលេងម្នាក់ ជាហ្គេមដែលបានឈ្នះរង្វាន់មកពីផលិតកម្ម Obsidian Entertainment និង Private Division ។ ពេលអ្នករុករកក្នុងលំហនៃដែនអាណានិគម តួអង្គដែលអ្នកសម្រេចថានឹងរើសយកនឹងកំណត់ពីរបៀបដែលសាច់រឿងដែលដឹកនាំដោយតួអង្គនេះលាតត្រដាងឡើង។ នៅក្នុងសមីការដែនអាណានិគមរបស់ក្រុមហ៊ុន អ្នកគឺជាអថេរដែលមិនបានគ្រោងទុកមួយ។

សម្រាប់ការណែនាំអំពីរបៀបលោះយកហ្គេមរបស់អ្នក សូមចុច ត្រង់នេះ៖ Steam, Epic.

Developer: Obsidian Entertainment
Genre:RPG
Platform:PC
Publisher:Private Division
iMDA : Mature 18
Consumer Advice
Violence
The Outer Worlds

ជ្រើសរើសការបង់លុយ

ជ្រើសរើសការបង់លុយ

ទិញហ្គេម The Outer Worlds នៅក្នុងហាង Codashop

The Outer Worlds (ហេ្គមពិភពខាងក្រៅ) គឺជាហ្គេម RPG បែបប្រឌិតវិទ្យាសាស្រ្តលេងដោយអ្នកលេងម្នាក់ ជាហ្គេមដែលបានឈ្នះរង្វាន់មកពីផលិតកម្ម Obsidian Entertainment និង Private Division ។

ដោយវង្វេងក្នុងពេលធ្វើដំណើរ ពេលដែលយាន្តពួកអាណានិគមបានឆ្ពោះទៅកាន់ជាយកាឡាក់ស៊ីដ៍សែនឆ្ងាយបំផុតនោះ អ្នកដឹងខ្លួនវិញឡើងក្នុងពេលប៉ុន្មានសតវត្សរ៍បន្ទាប់ ហើយបានដឹងខ្លួនថា អ្នកកំពុងតែស្ថិតក្នុងពេលនៃការរួមគំនិតក្បត់ដ៏ជ្រៅ ដែលគំរាមកំហែងដល់ការបំផ្លិចបំផ្លាញអាណានិគម ហាលស៊ាន ។ ពេលអ្នករុករកកន្លែងដែលអាចទៅដល់ឆ្ងាយបំផុតនៃលំហអាកាស និងជួបប្រទេះនឹងបក្សពួកផ្សេងៗ ដែលគ្រប់បក្សសុទ្ធតែដណ្តើមអំណាចគ្នា តួអង្គដែលអ្នកសម្រេចជ្រើសរើសនឹងកំណត់ពីរបៀបដែលសាច់រឿងដែលដឹកនាំដោយអ្នកលេងនេះលាតត្រដាងឡើង។ នៅក្នុងសមីការដែនអាណានិគមរបស់ក្រុមហ៊ុន អ្នកគឺជាអថេរដែលមិនបានគ្រោងទុកមួយ។

• ហ្គេម RPG ដែលមានសាច់រឿងដឹកនាំដោយអ្នកលេង៖ ជាការរក្សាទំនៀមទម្លាប់របស់ផលិតកម្ម Obsidian ពីដើមមក របៀបដែលអ្នកបានចូលទៅក្នុងហ្គេម The Outer Worlds គឺស្រេចតាមចិត្តរបស់អ្នក។ ជម្រើសរបស់អ្នកជះឥទ្ធិពលដល់ មិនត្រឹមតែរបៀបដែលសាច់រឿងវិវឌ្ឍនោះទេ ប៉ុន្តែក៏ដល់តួអង្គដែលអ្នកបង្កើតឡើង សាច់រឿងរបស់អ្នករួមដំណើរ និងសេណារីយ៉ូបញ្ចប់ហ្គេមផងដែរ។

• អ្នកអាចនឹងខុស តាមរបៀបដែលល្អ។ អ្វីដែលថ្មីសម្រាប់ហ្គេម The Outer Worlds គឺគំនិតអំពីកំហុស។ វីរបុរសគួរឱ្យទាក់ទាញអារម្មណ៍កើតចេញពីកំហុស ដែលពួកគេយកតាមខ្លួន។ ពេលលេងហ្គេម The Outer Worlds ហ្គេមតាមដានបទពិសោធរបស់អ្នក ដើម្បីស្វែងរកអ្វីដែលអ្នកមិនពូកែធ្វើជាពិសេស។ បន្តទទួលរងការវាយប្រហារពីពួកសត្វរ៉ាបថាយដុនឬ? ការទទួលយកកំហុសស្អប់ពួកសត្វរ៉ាបថាយដុន ផ្តល់ការលំបាកដល់អ្នក ពេលប្រឈមមុខទល់នឹងសត្វកំណាចនានា ប៉ុន្តែផ្តល់ឱ្យអ្នកនូវរង្វាន់សម្រាប់តួអង្គបន្ថែមភ្លាមៗ។ យុទ្ធសាស្ត្រជាជម្រើសក្នុងហ្គេមនេះ ជួយអ្នកឱ្យបង្កើតតួអង្គដែលអ្នកចង់បាន ពេលរុករកប្រព័ន្ធផ្កាយហាលស៊ាន។

• ដឹកនាំអ្នករួមដំណើរជាមួយអ្នក ក្នុងអំឡុងពេលធ្វើដំណើររបស់អ្នកឆ្លងកាត់ដែនអាណានិគមដ៏ឆ្ងាយបំផុត អ្នកនឹងជួបតួអង្គជាច្រើន ដែលនឹងចង់ចូលរួមជាមួយក្រុមធ្វើដំណើររបស់អ្នក។ អ្នករួមដំណើរទាំងនេះប្រដាប់ដោយសមត្ថភាពពិសេសប្លែក ហើយគ្រប់គ្នាមានបេសកកម្ម ការជម្រុញទឹកចិត្ត និងឧត្តមគតិរៀងៗខ្លួន។ វាស្រេចតែចិត្តរបស់អ្នកក្នុងការជួយពួកគេសម្រេចឱ្យបានគោលដៅរបស់ខ្លួន ឬបង្វែរពួកគេឱ្យមកខាងរបស់អ្នក។

• រុករកដែនអាណានិគមរបស់ក្រុមហ៊ុន៖ ប្រព័ន្ធភពផ្កាយ ហាលស៊ាន គឺជាដែនអាណានិគមនៅឯជាយកាឡាក់ស៊ី ដែលជាកម្មសិទ្ធិនិងដំណើរការដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមួយក្រុម។ ពួកគេគ្រប់គ្រងគ្រប់យ៉ាង... លើកលែងតែបិសាចក្រៅភពដែលពួកគេបន្សល់ទុក ពេលធ្វើការផ្លាស់ប្ដូរពិភពចំនួនពីរនៅក្នុងដែនអាណានិគមដែលមិនបានដំណើរការយោងតាមគម្រោងការនោះទេ។ ស្វែងរកយាន្តរបស់អ្នក បង្កើតក្រុមការងារ ហើយរុករកទីតាំងលំនៅ ស្ថានីយអវកាស និងទីតាំងគួរឱ្យចាប់អារម្មណ៍ដទៃទៀតនៅទូទាំងប្រព័ន្ធផ្កាយ ហាលស៊ាន ។

© 2019 Obsidian Entertainment, Inc. ផលិតកម្ម Obsidian Entertainment និង ឡូហ្គោរបស់ផលិតកម្ម Obsidian Entertainment គឺជាពាណិជ្ជសញ្ញា ឬជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ផលិតកម្ម Obsidian Entertainment, Inc. ។ ហ្គេម The Outer Worlds និងឡូហ្គោរបស់ហ្គេម The Outer Worlds គឺជាពាណិជ្ជសញ្ញា ឬជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ក្រុមហ៊ុនផលិតកម្ម Obsidian Entertainment, Inc. ។ ផលិតកម្ម Private Division និងឡូហ្គោផលិតកម្ម Private Division គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Take-Two Interactive Software, Inc. ។ រូបតំណាងនៃការវាយតម្លៃ គឺជាពាណិជ្ជសញ្ញារបស់សមាគមសូហ្វវែរកម្សាន្ត (Entertainment Software Association)។ គ្រប់សញ្ញា និងពាណិជ្ជសញ្ញាដទៃទាំងអស់គឺជាទ្រព្យសម្បត្តិរបស់ម្ចាស់រៀងៗខ្លួនរបស់ពួកគេ។ រក្សាសិទ្ធគ្រប់យ៉ាង។

ការប្រើប្រាស់ផលិតផលនេះតម្រូវឱ្យមានកិច្ចព្រមព្រៀងជាមួយនឹងកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណអ្នកប្រើប្រាស់ផលិតផលផ្ទាល់ ដែលជាភាគទីបីខាងក្រោម៖ http://www.take2games.com/eula/



ហ្គេម The Outer Worlds រួមមាន

ហ្គេម The Outer Worlds ៖ កញ្ចប់ដែលត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន ដែលមិនមែនជាការតម្រូវ (បញ្ចប់សម្រាប់ហ្គេមកុំព្យូទ័រ The Outer Worlds) រួមមាន

The Outer Worlds: រួមមាន Spacer's Choice Edition:

Minimum System Requirements PC

ការណែនាំ System Requirements PC

ភាសាផ្សេងៗ